សួស្តីប្រិយមិត្តជាទីគោរព! តើអ្នកដឹងទេថាការបិទភ្នែកម្ខាងដោយអាការៈហើមភ្នែក ក្រហមផ្សា ព្រមទាំងរមាស់ទៀតនោះ តើវាកើតឡើងដោយសារអាឡាក់ស៊ីទេមែនទេ? ហេតុនេះមុនពេលអ្នកទៅពិនិត្យជួបជាមួយគ្រូពេទ្យ អ្នកគួរសាកល្បងអនុវត្តតាមវិធីខាងក្រោមជាមុនសិន ដើម្បីឲ្យអ្នកមានអារម្មណ៏ថាធូរស្រាលល្អ។ ១.អ្នកត្រូវចាំថាទឹកប្រទាលកន្ទុយក្រពើនឹងមិនមានផលប៉ះពាល់ដល់ភ្នែករបស់អ្នកនោះទេ។ ដើម្បីធ្វើដូចនេះអ្នកត្រូវការរុក្ខជាតិប្រទាលកន្ទុយក្រពើស្រស់ ហើយមិនមានប្រលាក់ដីឬធូលី។ ២.ត្រូវយកកន្ត្រៃឬកាំបិតមុតមកកាត់ប្រទាលនោះជា២ឬ៣អ៊ីងស្មើៗគ្នា។ បន្ទាប់មកច្បូតយកទឹកវាចំនួន២ ស្លាបព្រាកាហ្វេ។ ការកាត់បែបនេះមិនធ្វើឲ្យរុក្ខជាតិមួយនេះស្លាប់នោះទេ ព្រោះកន្លែងកាត់នោះវាអាចដុះឡើងវិញទៀតយើងល្អ។ ៣.អ្នកយកម្រាមដៃរបស់អ្នកជ្រលក់ទៅក្នុងទឹកនោះ បន្ទាប់មកយកទៅលាបនៅលើភ្នែកដែលឈឺនោះដោយថ្នមៗបំផុត។ បន្ទាប់ពីអនុវត្តតាមវិធីនេះហើយអ្នកនឹងមានអារម្មណ៏ថាធូរស្រាលភ្លាមៗ។ អ្នកគួរតែធ្វើវា១ ឬ២ថ្ងៃមុនពេលចូលគេង នោះនៅពេលដែលអ្នកក្រោកពីដំណេកវិញភ្នែករបស់អ្នកនឹងមានភាពភ្លឺច្បាស់ ហើយអារម្មណ៍ស្រស់ស្រាយទៀតផង។ --http://www.mrkhmer.com/2013/06/popzone.html
0 comments:
Post a Comment