សូមជូនអត្ថបទដកស្រង់ពី អ្នកនិពន្ធវ័យក្មេង ដែលមានអត្ថន័យទាំងស្រុងដូចតទៅ៖
ដោយសង្កេតឃើញថា ក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន ការធ្វើគារវកិច្ចគោរពគ្នាទៅវិញទៅមក បានប្រាសចាកពីគុណធម៌ គុណតម្លៃ និងរបៀបបែបបទដ៏ល្អផូរផង់ របស់ដូនតាខ្មែរ ទើបខ្ញុំលើកយករបៀបសំពះខ្មែរមកចុះផ្សាយនៅទីនេះ ដោយសង្ឃឹមថាកូនខ្មែរគ្រប់រូបនឹងពេញចិត្ត ហើយយកទៅអនុវត្តតាម។ ប្រការម្យ៉ាងទៀត ខ្ញុំសង្កេតឃើញថា មិនត្រឹមតែពិធីករពិធីការិនីខ្មែរ តាមទូរទស្សន៍តែប៉ុណ្ណោះទេ សូម្បីតែថ្នាក់ដឹកនាំខ្មែរ ក៏សំពះមិនបានត្រឹមត្រូវដែរ គឺធ្វើឡើងទាំងច្រងេងច្រងាង ដូចប្រញាប់ទៅស្លាប់ឯណាអ៊ីចឹង!!!
សំពះខ្មែរ SAMPEAH
ខ្មែរលើកដៃសំពះ ដោយលើកដៃទាំងពីរ ផ្គុំគ្នាជារាងក្រពុំឈូក ដោយសារប្រជាជនខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា។
The Khmer show of salutation or mutual recognition is to raise both hands, join palm to palm, like the lotus.
សំពះកម្ពស់ត្រឹមដើមទ្រូង CHEST
មនុស្សដែលមានវ័យ ឬបុណ្យសក្តិស្មើគ្នា ឬជាមិត្តភក្តិ គេគប្បីលើកដៃសំពះគ្នាទៅវិញទៅមក ដោយដាក់ដៃត្រឹមដើមទ្រូង។
People of the equal age or friend or rank ought to respect each other by placing the budding lotus hands at the chest.
សំពះកម្ពស់ត្រឹមមាត់ MOUTH
អ្នកដែលមានឋានៈតូច ឬអាយុតិច សំពះអ្នកដែលមានឋានៈខ្ពស់ ឬអ្នកមានអាយុ ច្រើនជាង គប្បីលើកដៃប្រណមដោយចុងម្រាមនៅត្រឹមមាត់ ឯអ្នកដែលមានឋានៈខ្ពស់ឬអាយុច្រើន ត្រូវសំពះតបវិញដោយប្រណមដៃកម្ពស់ដើមទ្រូង។
A younger person or lower in rank ought to respect an older person or higher in rank by placing the budding lotus hands at the mouth.
សំពះកម្ពស់ត្រឹមចុងច្រមុះ NOSE
កូនសំពះឪពុកម្តាយ ចៅសំពះយាយ សិស្សសំពះគ្រូ គប្បីលើកដៃឡើង ហើយដាក់ម្រាមដៃត្រឹមចុងច្រមុះ។
Children and grandchildren or students to respect their parents and grandparents or teacher by placing the budding lotus hands at the nose.
សំពះកម្ពស់ចិញ្ចើម EYEBROW
សម្រាប់ថ្វាយបង្គុំព្រះសង្ឃ វត្ថុសក្តិសិទ្ធ ថ្វាយបង្គុំព្រះមហាក្សត្រ។
ខ្លឹមសារសង្ខេប
- កម្ពស់ដើមទ្រូងៈ សម្រាប់វ័យ ឋានៈស្មើគ្នា ឬមិត្តភក្តិ
- កម្ពស់មាត់ៈ វ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយ
- កម្ពស់ច្រមុះ: មាតាបិតាជីដូនជីតា ឬគ្រូបាអាចារ្យ
- កម្ពស់ចិញ្ចើមៈ ព្រះមហាក្សត្រ ព្រះសង្ឃឬវត្ថុសក្តិសិទ្ធ
- កម្ពស់ចិញ្ចើមឡើងលើៈ ទេវតា ព្រះឥន្ទព្រះព្រហ្ម ឬបួងសួង។
0 comments:
Post a Comment