(១៣៦) ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌៥យ៉ាង
រមែងទៅកើតក្នុងនរក ដូចគេនាំទៅទំលាក់ ។ ប្រកបដោយធម៌៥យ៉ាងអ្វីខ្លះ ។
គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល
ហើយពោលសរសើរគុណបុគ្គលដែលមិនគួរសរសើរ១
មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរសរសើរគុណ១
មិនបានស្ទាបស្ទង់ពិចារណាមើល
ហើយខ្ទាំងខ្ទប់សេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា១
មិនបានស្ទាបស្ទង់ពិចារណាមើល
ហើយខ្ទាំងខ្ទប់សេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា១
ញ៉ាំងសទ្ធាទេយ្យរបស់ទាយកឲ្យធ្លាក់ចុះ១ ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌៥យ៉ាងនេះឯង រមែងទៅកើតក្នុងនរក
ដូចគេនាំយកទៅទំលាក់ ។ ( បិដកលេខ៤៥ ទំព័រ)
-----
http://dhamma4khmer2.org/Tripitaka/Text/Tipitaka_Vol_045.pdf
0 comments:
Post a Comment