ការកសាងគ្រួសារ
ការកសាងគ្រួសារនេះអាចនិយាយដោយសរុបបានថា
វាកើតឡើងដោយសារតែតម្រូវការរបស់មនុស្ស
ជាពិសេសមនុស្សចង់បន្តរពូជពង្សវង្សត្រកូលរបស់ខ្លួន ចងឱ្យបុត្រធីតាមានសេចក្តីសុខ និងភាពកក់ក្តៅដែលកើតចេញពីភាពស្និទ្ធស្នាលដោយការរួមរស់ជាមួយគ្នា
។
ការដែលមនុស្សរស់នៅជាមួយគ្នាជាគ្រួសារនោះ
ត្រូវឆ្លងកាត់ពិធីរៀបអាពាហ៍ពិពាហ៍ជាមុនសិន មុនពេលបុរសនិងស្ត្រី
រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ ដោយសិក្សាពីចរិតលក្ខណៈនិស្ស័យរវាងគ្នាទៅវិញទៅមក ដើម្បីឱ្យស្គាល់ចិត្តឱ្យយល់ពី
ទស្សនៈនិស្ស័យតម្លៃននិយមនិងគុណធម៌ផ្សេងៗតាមដែលគេត្រូវការហើយពេញចិត្តទើបគេរៀបចំពិធីស្តីដណ្តឹងនិងរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។
គ្រួសារនិងគុណភាពសង្គម
គ្រួសារនិមួយៗ
មានឪពុកម្តាយជាមេគ្រួសារ និងជាមេពុម្ព ជាគំរូ បើសិនជាមេពុម្ពមានគុណភាព សង្គមនោះរមែងមានគុណភាពដែរ
ទោះបីជាយ៉ាងណាគឺមេពុម្ពស្អាតល្អមានគុណភាព អ្វីដែលកើតមកពីមេពុម្ពនោះក៏មានគុណភាពស្អាតល្អដួចមេពុម្ពដែរ។
មេគ្រួសារល្អ គឺ
មេគ្រួសារដែលមានគុណសម្បត្តិ ដែលអាចជួយ ឱ្យកើតសេចក្តីសុខ សេចក្តីចំរើនដល់សង្គម
គុណសម្បត្តិដ៏ល្អរបស់មេគ្រួសារ គឺ ការដែលមានរបៀបវិន័យ មានសច្ចៈគឺការស្មោះត្រង់សុចរិតក្រៅពីនោះឪពុកម្តាយត្រូវតែបណ្តុះនិស្ស័យល្អៗឱ្យកូនឱ្យសេចក្តីស្រឡាញ់និងភាពកក់ក្តៅដល់សមាជិកជានិច្ច។
គុណសម្បត្តិដ៏ល្អដែលអាចជួយឱ្យកើតមានភាពរីកចំរើនដល់សង្គមបាន
អាចសាងចេញពីមេពុម្ពគឺ
បែបយ៉ាងដ៏ល្អនិងអាស្រ័យការបណ្តុះនិស្ស័យល្អៗដល់កូន និងសមាជិកគ្រួសារ
ដួចខាងក្រោមនេះ
១
ការសាងរបៀបវិន័យ ច្បាប់ទំលាប់ ឪពុកម្តាយជា ឧទាហរណ៍ ជាគំរូដ៏ល្អរបស់កូន
និងសមាជិកនៅក្នុងគ្រួសារ
អញ្ចឹងឪពុកម្តាយត្រូតែមានរបៀបវិន័យរបស់ខ្លន្លួឱ្យល្អសមជាឧទារហណ៍ដល់កូននិងសមាជិក ដើម្បីឱ្យសមាជិកបានឃើញនិងនាំមកបដិបត្តិតាមឬអាចកំណត់របៀបដើម្បីឱ្យសមាជិកបដិបត្តិតាមរហូតក្លាយជានិស្ស័យល្អរបស់ពួកគេ។
២ សច្ចៈ
គឺភាពស្មោះត្រង់ ឪពុកម្តាយត្រូតែធ្វើជាគំរូដល់កូនបានឃើញ មិនត្រូវនិយាយកុហកបញ្ឆោត
ឬមិនធ្វើតាមអ្វីដែលខ្លួនសន្យាជាមួយកូនឧទារហណ៍ថា
ឪពុកម្តាយចង់កូនរៀនពូកែប្រាប់ឱ្យកូនខំរៀនដោយសន្យាថាបើកូនរៀនប្រលងជាប់ពុកមែនិងទិញកង់
ឬ ម៉ូតូឱ្យកូនជាដើមតែនៅពេលកូនប្រលងជាប់ហើយឪបុកម្តាយមិនទិញឱ្យមិនធ្វើតាមសន្យាបែបនេះញឹកញាប់ពេលក្រោយប្រាកដជាគ្មាននណារជឿទៀតឡើយ។
៣.វិរិយៈ គឺ
សេចក្តីឧស្សាហ៍ ព្យាយាម មិនខ្ជិលក្នុងកិច្ចការងារ អត់ធននឹងការងារ ឪពុកម្តាយ
ជាគំរូរបស់កូន ត្រូវមានការព្យាយាម មិននៅទំនេរ បើទំនេរកធ្វើនេះធ្វើនោះ ឬ អានសៀវភៅ ដើម្បីបំពេញចំណេះដឹងរបស់ខ្លួនផង
និងជាគំរូដ៏ល្អដល់កូនផង ។
៤.ការចេះនិងហ៊ានទទួលខុសត្រូវ ឪពុកម្តាយគួរតែបង្កើតរបៀប វិន័យ
និងការបែងចែកតួនាទីឱ្យសមាជិកទទួលខុសត្រូវតែរៀង ៗ
ខ្លួនដើម្បីឱ្យសមាជិកហ្វឹកហាត់ខ្លួន
និងចេះទទូលខុសត្រូវចំពោះការងារខ្លួនដែលត្រូវធ្វើ ។
៥.មេត្តា
ការមានសេចក្តីអាណិតស្រឡាញ់ មានចិត្តចេះជួយអាសារទុក្ខធុរះគ្នា
ឪពុកម្តាយត្រូវតែធ្វើឱ្យកូនឃើញជាតួយ៉ាង ដូចជាមានទឹកចិត្តមេត្តាចំពោះសត្វ
ជួយធុរះញាតិមិត្តជិតឆ្ងាយ ការឱ្យទាន និងមិនសំដែងនូវភាពឃើញតែប្រយោជន៍របស់ខ្លួន
ឱ្យកូនឃើញជាដាច់ខាត ។
0 comments:
Post a Comment