មិនថាក្នុងកាលឬពេលណានោះទេគ្រប់រូបជាមនុស្សតែងស្រឡាញ់នូវការយល់ដឹងនិងការចេះដឹងផ្សេងៗ
មកដាក់ក្នុងជីវិតរបស់ខ្លួន អ្នករៀនចង់បានយល់ដឹងមេរៀន ចេះចាំផ្សេងៗ
អ្នកមិនចេះក៏ខំស្វែងរកវិជ្ជាមកឲ្យខ្លួន ដើម្បីបានចេះដឹងមិនឲ្យល្ងង់ អ្នកប្រកប់វិជ្ជាជីវះក៏ត្រូវមានការចេះដឹងដែរ
ទើបរកចំណូលដោយងាយនិងដោះស្រ័យវិធីសាស្រ្តផ្សេងៗដែលមានមកលើវិជ្ជាជីវះនោះៗ។ល។
ស្រឡាញ់គឺអ្វី?
ពាក្យថាស្រឡាញនេះមានច្រើនបែបយ៉ាងណាស់ដែរ
ដូចជាស្រឡាញ់ជាតិ សាសនា សង្គម វិជ្ជា មាតុភូមិ វប្បធម៌ អក្សរសាស្រ្ត សង្គមគ្រួសារ
បងប្អូនញាតិតមិត្ត សេចក្តីល្អបរិសុទ្ធិ យុត្តិធម៌ និងក៏មានការស្រឡាញ់ខ្លួនដែរ
និងមានការស្រឡាញ់ផ្សេងៗទៀតជាដើម។
បញ្ញាគឺអ្វី?
ពាក្យថា(បញ្ញា)បើនិយាយសង្ខេបងាយយល់គឺ
ការដឹងយល់ ចំណេះវិជ្ជាដែលកើតពីការគិត ការចម្រើន ការស្តាប់ជាដើម ម៉្យាងទៀតអាចយល់ថា ជាដំណោះស្រាយនៃបញ្ហាមួយក្នុងហេតុផ្សេងៗដែលឲ្យផុតពីគ្រោះបញ្ហានិងសេចក្តីទុក្ខជាដើម។
អ្វីទៅហៅថាការស្រឡាញ់នៃបញ្ញា?
ព្រោះបញ្ញាដែលបានយល់ពីហេតុនិងផលរបស់ហេតុ
បញ្ញាដែលកំចាត់បង់នូវភាពងងឹត គឺភាពអវិជ្ជាទៅជាវិជ្ជាភាព ល្ងង់បានជាប្រាជ្ញ
ខ្លៅបានជាការចេះដឹង ងងឹតមិនយល់បានជាភ្លឺស្វាង និងផ្សេងៗទៀតជាដើម។ ទន្ទឹមនេះដែរ ពាក្យស្រឡាញ់នៃបញ្ញានេះក៏ស្មើនិងពាក្យ(ទស្សនវិជ្ជា)ផ្លូវលោកដែលប្រែថា(ការស្រឡាញ់នូវបញ្ញា)ដោយមានពាក្យអង់គ្លេសថា(Philo+Sophia=Philosophia)-ប្រែថា (The Love of Wisdom) ។ ហេតុនោះដូចបានមានមតិលើបទថា ស្រឡាញ់នៃបញ្ញា គឺក្នុងន័យថាធ្វើខ្លួនឲ្យផុតពីសៅហ្មងឬស្អាតបរិសុទ្ធ
ជៀសផុតពីភាពល្ងិតល្ងង់ បើជាផ្លូវធម៌វិញគឺបានដល់ការមិនធ្វើបាបទាំងពួង
ដោយបំពេញនូវកុសលអំពើល្អគ្រប់យ៉ាង រហូតបានឃើញច្បាស់នូវហេតុនិងផលនៃធម្មជាតិដែលមិនទៀង
អ្វីជាទុក្ខនិងមិនមានខ្លួន ហៅថាញាណទស្សនាវិជ្ចា។
ផ្នែកសាខាឬវិស័យនៃទស្សនវិជ្ជាដែលសិក្សាមានគឺ
1.
Metaphysics: ខាងបរមតវិជ្ជា
2.
Epistemology: សុភវិនច្ឆ័យឬសិក្សាពីតម្រិះវិជ្ជា
3.
Logic: តក្កវិជ្ជា ភាពសមហេតុផល
4.
Ethics: សុជីវធម៌ឬអភិសមាចារ
5.
Politics: វិឡាសាស្រ្តឬសិល្បះគ្រប់គ្រងរដ្ឋ(នយោបាយ)
6.
Aesthetics: ខាងសោភ័ណវិឡា
ពុទ្ធសាសនានិងបញ្ញា
នៅក្នុងអង្គមគ្គ៨មាន
សមាទិដ្ឋិ យល់ត្រូវនិងសម្មាសង្កប្បះ គិតត្រូវជាដើម ពីរនេះជាអង្គនិងជាតួរបស់បញ្ញាដើម្បីឈានដល់មគ្គបន្តបន្ទាប់។
បញ្ញាមានច្រើនដែរតែពោលសង្ខេបមានពីរគឺ ១. លោកិយប្បញ្ញានិង~២. លោកុត្តរប្បញ្ញា។
លោកិយប្បញ្ញា បើចែកតាមលំដាប់ភូមិមាន៣គឺ ១.ប្រាជ្ញាប្រព្រឹត្តទៅក្នុងកម្មភូមិ ២.ប្រព្រឹត្តទៅក្នុងរូបភូមិ ៣.ប្រព្រឹត្តទៅក្នុងអរូបភូមិ។
ម៉្យាងទៀតលោកិយប្បញ្ញាបានដល់ការយល់ដឹង បុណ្យបាប គុណទោស ខុសត្រូវក្នុងបច្ចុប្បន្ន
មានការដឹងគុណឪពុកម្តាយ និងជឿថាលោកនេះនិងលោកខាងមុខមាន ឋានសួគ៌និងនរកមានជាដើម។
លោកុត្តរប្បញ្ញា បើហៅទៅតាមប្រាជ្ញារបសលោកអ្នកសម្រេចធម៌នោះៗមាន៩យ៉ាងគឺះ
មគ្គ៤. ផល៤. និព្វាន១។ ម៉្យាងទៀតលោកុត្តរប្បញ្ញា
បានដល់បញ្ញាដែលយល់ចាក់ធ្លុះនូវបរមត្ថធម៌ មានអរិយសច្ចះ៤និងត្រៃលក្ខណ៏ជាដើម។
តើយើងប្រើបញ្ញាជាមួយជីវិតយ៉ាងណា?
បញ្ញានិងជិវិត
ជីវិតជាអ្វី? បើជាផ្លូវលោកពាក្យថាជីវិតគឺជាបញ្ហា
តែបើជាផ្លូវធម៌វិញជិវិតគឺជាសេចក្តីទុក្ខដែលប្រកប់ដោយរូបធម៌និងនាមធម៌។
ហេតុនេះគួរយកបញ្ញាដោះស្រ័យជិវិតរបស់ខ្លួនយ៉ាងណា ទាំងការសិក្សានិងការដើរផ្លូវនៃជិវិតក្នុងបច្ចុប្បន្ននេះ
ដើម្បីផុតពីភាពអវិជ្ជាដែលមិនបានច្បាស់ឃើញសភាវធម៌និងបញ្ញាជិវិត។
0 comments:
Post a Comment